ស្នងការនគរបាលខេត្តមណ្ឌលគីរីហៅក្រុមក្មេងទំនើងបង្ហោះវីដេអូដៃកាន់កាំបិតបែបញុះញង់មកធ្វើការអប់រំ                      

ក្រុមក្មេងទំនើងប្រុសស្រីមួយក្រុមមានគ្នីគ្នាប្រមាណ ១០ នាក់ ត្រូវបានស្នងការដ្ឋាននគបាលខេត្តមណ្ឌលគិរី នាំខ្លួនមកអប់រំនិងធ្វើកិច្ចសន្យា ពាក់ព័ន្ធការបង្ហោះវីដេអូលើបណ្តាញសង្គម ដោយដៃមានកាន់កំបិតបែបញុះញង់។ ក្រោយការអប់រំ និងណែនាំ សមត្ថកិច្ចបានអនុញ្ញាតឱ្យក្រុមក្មេងទំនើងដែលសុទ្ធតែជាយុវជនទាំងនោះត្រឡប់ទៅផ្ទះវិញ។

គួររំលឹកផងដែរថា ក្រោយការបង្ហោះប៉ុន្មានម៉ោងនូវសកម្មភាពមិនគប្បីរបស់ក្មេងទំនើងខាងលើ មានអ្នកលេងបណ្តាញសង្គមបានចែករំលែកតៗគ្នាហើយក៏មានការរិះគន់យ៉ាងខ្លាំងពីសាធារណជន ទើបសមត្ថចុះបង្ក្រាប ដោយារតែមានការបារម្ភពីផលប៉ះពាល់ដល់យុវជនជំនាន់ក្រោយ និងបង្កអសន្តិសុខសង្គម៕

Written by 

Related posts

Leave a Comment