តម្លៃប្រេងសកល ឡើងថ្លៃវិញបន្តិច នៅថ្ងៃនេះ

តម្លៃប្រេង មានការប្រែប្រួល នៅថ្ងៃសុក្រនេះ បន្ទាប់ពីធ្លាក់ចុះច្រើនជាង ១ ភាគរយ ដោយសារហានិភ័យនៃសង្គ្រាមរបស់ទីផ្សារ បន្ទាប់ពីអ៊ីស្រាអែល និងក្រុមហាម៉ាស យល់ព្រមលើដំណាក់កាលដំបូងនៃផែនការបញ្ចប់សង្រ្គាមនៅហ្គាហ្សា។

តម្លៃប្រេងឆៅរបស់ Brent បានកើនឡើង ៩ សេន ឬ ០.១ ភាគរយ ស្មើនឹង ៦៥.៣១ ដុល្លារ ក្នុងមួយបារ៉ែល ខណៈប្រេងឆៅ West Texas Intermediate របស់អាមេរិក កើនឡើង ១២ សេន ឬ ០.២ ភាគរយ ស្មើនឹង ៦១.៦៣ ដុល្លារ។

អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ កាលពីថ្ងៃព្រហស្បតិ៍ក្នុងដំណាក់កាលដំបូងនៃគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ដើម្បីបញ្ចប់សង្រ្គាមនៅតំបន់ហ្គាហ្សា។

នៅក្រោមកិច្ចព្រមព្រៀងដែលរដ្ឋាភិបាលអ៊ីស្រាអែល បានផ្តល់សច្ចាប័ន នៅថ្ងៃសុក្រនេះគឺ ការប្រយុទ្ធគ្នានឹងត្រូវបញ្ឈប់ អ៊ីស្រាអែលនឹងដកខ្លួនចេញមួយផ្នែកពីហ្គាហ្សា ហើយក្រុមហាម៉ាស់នឹងដោះលែងចំណាប់ខ្មាំងដែលនៅសល់ទាំងអស់ដែលខ្លួនចាប់៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment