​បុណ្យកឋិនទានសាមគ្គី​ វត្តគីរីធម្មបទខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ​៖ស្របពេលនៃពិធីបុណ្យរដូវកាល​ កឋិនទាន​ ឆ្នាំ២០២៥​ ចូលមកដល់ចាប់ពីថ្ងៃទី៨​ ខែតុលា​ ឆ្នាំ២០២៥​ រហូតដល់ថ្ងៃទី​៥​ ខែវិច្ឆិកា​ ឆ្នាំ២០២៥​ ដែលមានរយៈពេលកំណត់​ ត្រឹមតែ​ ២៩ថ្ងៃ​ ចំពោះ​វត្ត្តនីមួយៗ​ អាចទទួលបានតែម្ដងប៉ុណ្ណោះ។ និយាយ​ ជារួមនិងនិយាយដោយឡែក​ សម្រាប់ថ្ងៃដំបូងទី​៨​ ខែតុលា​ ឆ្នាំ២០២៥​ និងបងប្អូនប្រជាពុទ្ធបរិស័ទ​ ជិតឆ្ងាយ​ ពិសេសក្រុមអាជីវករ​ ក្រុង​ សិរីសោភ័ណ​  និងម្ចាស់វេណទាំង​ ១៤​ បានមូលមតិគ្នាជាឯកច្ឆន្ទ​ គឺផ្ដើមបុណ្យកឋិនទានសាមគ្គី​ ទៅវេរប្រគេនព្រះសង្ឃ​ ដែលគង់ចាំព្រះវស្សា​ អស់កាលត្រីមាស​ ក្នុងវត្តគិរីធម្មបទ​ ខ្លាកូនថ្មី​ ស្ថិតនៅក្នុងសង្កាត់កំពង់ស្វាយ​ ក្រុងសិរីសោភ័ណ​ ហើយកម្មវិធីបុណ្យ​ មានក្រុងពាលី​ នមស្ការ​  ព្រះរតនត្រៃ​ ចម្រើនព្រះបរិត្តសម្ដែងព្រះធម៌ទេសនានៅរសៀលថ្ងៃទី​ ៧​ ខែតុលា​ ឆ្នាំ២០២៥​ ដល់ថ្ងៃទី​ ៨​ ខែឆ្នាំដដែល បានរៀបចំពិធីដង្ហែអង្គកឋិនទានសាមគ្គី​ ចេញពីវត្ត​ សមាធិផល​ ឆ្ពោះទៅកាន់វត្ត​ គិរីធម្មបទ​ ខ្លាកូនថ្មី​ ប្រទក្សិណ​ បីជុំ​ ធ្វើពិធីប្រគេនដល់ព្រះសង្ឃ​។ កឋិនទាន គឺជាបុណ្យប្រពៃណី​ ព្រះពុទ្ធសាសនា ដែលមានសម្តែងទុកក្នុងព្រះវិន័យបិដក មហាវគ្គ កឋិនក្ខន្ធកៈ ជាបុណ្យដែលមានលក្ខណៈប្លែកពីបុណ្យដទៃ ៥យ៉ាង ទី១. ប្លែកដោយកាល គឺជាកាលទាន ក្នុងមួយឆ្នាំធ្វើបានតែ១ដង មានរយៈពេលកំណត់ត្រឹមតែ២៩ថ្ងៃ ហើយវត្តមួយទទួលបានកឋិនតែ១ដងប៉ុណ្ណោះ ទី២.ប្លែកដោយវត្ថុ គឺសំពត់ដែលជាវត្ថុកឋិននោះ មានតែស្បង់ ចីវរ និងសង្ឃាដី ដែលគេធ្វើត្រឹមត្រូវតាម ពុទ្ធប្បញ្ញត្តិ ទី៣.ប្លែកដោយអំពើ គឺបុគ្គលអ្នកធ្វើគម្បីធ្វើឱ្យត្រូវតាមវិន័យបញ្ញត្តិ ហើយព្រះសង្ឃត្រូវក្រាលគ្រង ឱ្យត្រូវតាមវិន័យបញ្ញត្តិ ទី៤. ប្លែកដោយបដិគ្គាហកៈ គឺអ្នកទទួលសំពត់កឋិន បានតែភិក្ខុដែលនៅចាំព្រះវស្សា គ្រប់៣ខែ ដោយមិនដាច់វស្សាទើបទទួលក្រាលគ្រងបាន ទី៥.ប្លែកដោយអានិសង្ស ជាបុណ្យមានផលានិសង្សច្រើន អ្នកធ្វើទទួលបានអានិសង្ស ៥យ៉ាងគឺ ១.មានប្រាជ្ញាក្លៀវក្លាមុះមុត ២.មានពណ៌សម្បុរល្អ ៣.មានរូបល្អ ៤.មាន ទ្រង់ទ្រាយល្អ ៥.នឹងបានជាស្តេចចក្រពត្តិក្នុងជាតិណាមួយពុំខានឡើយ។ ចំណែកបដិគ្គាហកៈអ្នកទទួលក៏បាន អានិសង្ស ៥ដូចគ្នាគឺ ១.គឺត្រាច់ទៅទីណាមិនបាច់លាភិក្ខុផងគ្នា ២.ត្រេចទៅណា មិនបាច់យកត្រៃចីវរគ្រប់ ៣.ឆាន់គណភោជនបាន ៤.ទុកដាក់អតិរេកចីវរបានតាមត្រូវការ ៥.ចីវរណាដែលកើតឡើងក្នុងអាវាសនោះ ចីវរនោះ នឹងមានដល់ភិក្ខុទាំងនោះ។

ក្រៅពីនេះ តាមរយៈកឋិនទាន វត្តនីមួយៗក៏មានលទ្ធភាពអាចទទួលបាន នូវបរិវាកឋិនរួមមាន សម្ភារៈ ថវិកា សម្រាប់បម្រើដល់ការកសាងទីសេនាសនៈផ្សេងៗ មានដូចជា ព្រះវិហារ កុដិ ឧបដ្ឋានសាលា ការទំនុកបម្រុងវិស័យពុទ្ធិកសិក្សា ជួយឧបត្ថម្ភដល់ការកសាងសមិទ្ធផលសង្គម និងវិស័យ សង្គមកិច្ចជាដើម។

បុណ្យកឋិនទានប្រារព្ធឡើងក្នុងគោលបំណងសំខាន់ៗមួយចំនួនដូចខាងក្រោម៖

. ដើម្បីបង្កើនសាមគ្គីភាពរវាងបុគ្គល គ្រួសារ និងសង្គម

. ដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនាឱ្យបានចម្រើនរុងរឿងគង់វង្សយូរអង្វែង

. ដើម្បីផ្តល់កម្លាំងកាយ ចិត្ត ដល់ព្រះភិក្ខុសង្ឃ បុគ្គលជាសាសនទាយាទបន្តអាយុព្រះពុទ្ធសាសនាតទៅ

. ដើម្បីបានថ្វាយឧបការៈ ទំនុកបម្រុងឧបត្ថម្ភព្រះភិក្ខុសាមណេរ ដែលជាមហាកុសលដ៏ប្រសើរ

. ដើម្បីកុំឱ្យកើតសេចក្តីប្រមាទចំពោះមហាកុសលរបស់ខ្លួន។

បច្ច័យ​ដែលទទួល​បា​ក្នុង​ អង្គឋិនទាននេះ​ ប្រាក់រៀលចំនួន​ ៣៣​ ៦២៤​ ៥០០៛​ ប្រាក់​ ដុល្លារ​ ៧១០$  និង​ ៥១​ត្រៃ៕

Written by 

Related posts

Leave a Comment