កម្ពុជាបញ្ជូនកីឡាករ ២រូប ចូលរួមប្រកួតកីឡាបាល់ទាត់លើតុឆ្នេរខ្សាច់អន្ដរជាតិ នៅចិន

នៅព្រឹថ្ងៃទី៩ ខែតុលានេះ សហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជា បានបញ្ជូនប្រតិភូកីឡារបស់ខ្លួន ៥រូប ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់លលើតុឆ្នេខ្សាច់អន្តរជាតិ (Beach Teqball international Cup) ឆ្នាំ២០២៥ នៅទីក្រុងវ័ននីង ប្រទេសចិន ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី១០-១២ ខែតុលា ឆ្នាំ២០២៥ ខាងមុខ។

បេសកកម្មនេះ ដឹកនាំដោយលោក GOA FENG ជាអនុប្រធានសហព័ន្ធ រួមទាំងលោក ម៉ក់ ចាន់ភិរុណ ជាអគ្គលេខាធិការ ដោយមានលោក សោមអឿ ចន្នីហ្សា ជាគ្រូបង្វឹក ។ រីឯកីឡាករមាន ២រូប គឺកីឡាករ រៀម សុខភិរម្យ និង កីឡាករ សុន រ៉ាវី ដែលត្រូវចូលរួមការប្រកួតលើ ២វិញ្ញាសា រួមមានវិញ្ញាសាគូបុរស និងវិញ្ញាសាបុរសឯកត្តជន។

តាមរយៈព្រឹត្តិការណ៍អន្ដរជាតិនេះដែរ ម្ចាស់ផ្ទះចិន បានអញ្ជើញក្រុមកីឡាបាល់ទាត់លើតុ ១១ប្រទេសចូលរួម ក្នុងនោះក្រៅពីកម្ពុជា គឺមានក្រុមកីឡាបាល់ទាត់លើតុម៉ុងហ្គោលី, ឥណ្ឌូនេស៊ី, ជប៉ុន, ម៉ាឡេស៊ី, ហ្វីលីពីន, ថៃ, ហុងគ្រី, ដាណឺម៉ាក់, អូទ្រីស និងរ៉ូម៉ានី សរុប ១២ប្រទេស ដែលនឹងត្រូវធ្វើការប្រកួតប្រជែងគ្នាលើទីលានឆ្នេរខ្សាច់ នាទីក្រុងវ័ននីង នាចុងសប្ដាហ៍នេះ៕(FN)

Written by 

Related posts

Leave a Comment