លោក Ahmed al-Sharaa ឬគេស្គាល់ថា លោក Abu Mohammad al-Jolani ដែលជាមេដឹកនាំសកម្មប្រយុទ្ធនៃក្រុមសំខាន់ដែលជំរុញក្រុមប្រឆាំងប្រដាប់អាវុធស៊ីរី ទើបឡើងកាន់អំណាច បានជួបជាមួយបេសកជនអង្គការសហប្រជាជាតិ លោក Geir Pedersen ក្នុងទីក្រុងដាម៉ាស ។
ក្នុងអំឡុងពេលពិភាក្សា លោក Al-Sharaa បានចង្អុលបង្ហាញពីតម្រូវការដើម្បីផ្តោតលើការរួបរួម និងការស្ដារឡើងវិញនូវប្រទេសស៊ីរី ។
មេដឹកនាំថ្មីរូបនេះ ក៏បានកត់សម្គាល់ផងដែរពីការផ្លាស់ប្តូរដែលបានកើតឡើងនៅលើឆាកនយោបាយធ្វើឱ្យមានភាពចាំបាច់ ដើម្បីធ្វើបច្ចុប្បន្នភាពដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឆ្នាំ ២០១៥ ដែលកំណត់ផែនទីបង្ហាញផ្លូវសម្រាប់ដំណោះស្រាយនយោបាយនៅក្នុងប្រទេសស៊ីរី ដើម្បីឱ្យសមស្របទៅនឹងការពិតថ្មី។
លោក Al-Sharaa បានចង្អុលបង្ហាញពីសារៈសំខាន់នៃការបង្កើតលក្ខខណ្ឌសុវត្ថិភាពសម្រាប់ការវិលត្រឡប់របស់ជនភៀសខ្លួន ក៏ដូចជាការគាំទ្រផ្នែកសេដ្ឋកិច្ច និងនយោបាយសម្រាប់ជនភៀសខ្លួនទាំងនេះ។
គួរបញ្ជាក់ថា មេដឹកនាំឡើងកាន់អំណាចថ្មី បន្ទាប់ពីការផ្ដួលរលំបានសម្រេច កាលពីពេលថ្មីៗនេះ នូវរបបលោកអាសាដ ដែលរត់ចោលស្រុក ៕
ដោយ៖ ពេជ្រ