ព្យុះទីហ្វុង Bualoi វាយប្រហារកាន់តែសាហាវនៅវៀតណាម អ្នកស្លាប់ឡើងដល់ ៥១នាក់ហើយ

នាយកដ្ឋានគ្រប់គ្រងទំនប់ទឹក និងទឹកជំនន់ (DDMFSC) បានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ៥១នាក់ស្លាប់ និង ១៤ នាក់ទៀតបាត់ខ្លួននៅក្នុងប្រទេសវៀតណាម បន្ទាប់ពីព្យុះទីហ្វុង Bualoi វាយប្រហារផ្នែកភាគខាងជើង និងកណ្តាលនៃប្រទេស។

ចំនួនអ្នកស្លាប់ ដោយសារឥទ្ធិពលនៃព្យុះទីហ្វុងនេះបានកើនឡើងចំនួន ១៥ នាក់ទៀតពីចំនួនចាស់ គិតត្រឹមរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលនាំឱ្យចំនួនសរុបឡើងដល់ ៥១នាក់ ខណៈដែលមនុស្ស ១៤ នាក់ នៅមិនទាន់រាប់បញ្ចូល និង ១៦៤ នាក់រងរបួស។

ការរអិលបាក់ដី និងទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានបណ្តាលឱ្យមានការដួលរលំ ឬខូចខាតផ្នែកខ្លះនៃផ្ទះជាង ១៧២,០០០ ខ្នង និងលិចចូលទឹកចំនួន ៦៦,០០០ ខ្នងផ្សេងទៀត។

គ្រោះធម្មជាតិនេះ បានឆក់យកជីវិតសត្វគោចំនួន ២,២០០ ក្បាល និងសត្វបក្សីចំនួន ៥១៩,០០០ ក្បាល។ ផ្ទៃដីកសិកម្មជិត ៨៩,០០០ ហិកតា ដែលប្រើប្រាស់សម្រាប់ធ្វើស្រែ និងគ្រាប់ធញ្ញជាតិ ត្រូវបានជន់លិច ឬខូចខាត រួមជាមួយនឹងព្រៃឈើចំនួន ៥០,០០០ ហិកតា។ អាជ្ញាធរវៀតណាម ប៉ាន់ស្មានការខូចខាតសម្ភារៈដែលបណ្តាលមកពីព្យុះទីហ្វុងនេះមានចំនួន ១៦ ពាន់លានដុង (ជាង ៦០០ លានដុល្លារ)៕

ដោយ៖ ពេជ្រ                                   

Written by 

Related posts

Leave a Comment