កីឡាការិនី ពឿន គន្ធា របស់ក្រុមជម្រើសជាតិនារីកម្ពុជា កំពុងឈរកំពូលតារាង Top Scorers ជាបណ្តោះអាសន្ន សរុប៣គ្រាប់ តាមពីក្រោយកីឡាការិនី Claudia Scheunemann របស់ឥណ្ឌូណេស៊ី បាន២គ្រាប់ ក្នុងពានរង្វាន់ AFF Women’s Cup 2024។
ក្រុមជម្រើសជាតិនារីកម្ពុជា នឹងត្រូវប៉ះឥណ្ឌូណេស៊ី នៅវគ្គផ្តាច់ព្រ័ត្រនាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ នៅកីឡដ្ឋាន New Laos National Stadium ម៉ោង ៧:៣០យប់ ហើយកីឡាការិនីទាំង២សុទ្ធតែនៅមានឱកាសប្រជែងគ្រាប់ដូចគ្នាដើម្បីដណ្ដើមតំណែង Top Scorers ៕