ស្ថានីយទូរទស្សន៍ BTV news និងរៀបចំក្រុមការងារផ្សាយផ្ទាល់ ត្រៀមផ្សាយ ការប្រកួតវគ្គចែកពូលពានរង្វាន់ AFC Challenge League 2025-2026 ប្រចាំពូល D ដែលក្លឹបព្រះខ័នរាជស្វាយរៀង ធ្វើជាម្ចាស់ផ្ទះ ខណៈការប្រកួតចាប់ផ្តើមថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតក។
ចំណែកការប្រកួតវគ្គចែកពូល E ដែលក្លឹបភ្នំពេញក្រោន ត្រូវធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូណេស៊ី ក្លឹប Dewa United ធ្វើជាម្ចាស់ផ្ទះ មិនទាន់ទទួលបានដំណឹងថាស្ថានីយទូរទស្សន៍ណាទទួលសិទ្ធិផ្សាយផ្ទាល់នៅឡើយនោះ ខណៈការប្រកួតនៅចាប់ផ្តើមថ្ងៃដំណាលគ្នាជាមួយពូល D ៕
