ចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះទីហ្វុង Bualoi នៅក្នុងប្រទេសវៀតណាម បានកើនឡើងដល់ ១១នាក់ហើយ ដោយមនុស្ស ១៣ នាក់ បាត់ខ្លួន និង ៣៣ នាក់ផ្សេងទៀតរងរបួស។ នេះបើយោងតាមកាសែតក្នុងស្រុក Nhan Dan បានរាយការណ៍កាលពីថ្ងៃចន្ទ។

របាយការណ៍ បានបន្ថែមថា ព្យុះទីហ្វុងនេះបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាច្រើន ផ្ទះសម្បែង នាវានេសាទ និងធ្វើឱ្យដាច់ចរន្តអគ្គិសនីនៅទូទាំងភាគខាងជើង និងកណ្តាលប្រទេសវៀតណាម។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh កាលពីថ្ងៃច័ន្ទ ក៏បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតទៅកាន់ក្រុមគ្រួសារនៃជនរងគ្រោះ ខណៈពេលដែលជំរុញឱ្យអាជ្ញាធរ ដោះស្រាយឱ្យបានឆាប់រហ័សនូវផលវិបាកនៃខ្យល់ព្យុះ និងបង្កជាទឹកជំនន់៕


ដោយ៖ ពេជ្រ