ផ្លូវការ! Pacquiao ប្រកាសនឹងវិលឡើងសង្វៀនវិញនៅខែមករា ឆ្នាំ២០២៦

សម្ដេចប្រដាល់សកលងហ្វីលីពីន Manny Pacquiao បានប្រកាសនឹងវិលឡើងសង្វៀនវិញនាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ ខាងមុខនេះ មុនពេលគូប្រកួតនឹងត្រូវប្រកាសឆាប់ៗនេះផងដែរ។ ​

ការវិលត្រឡប់មកនេះត្រូវបាន Pacquiao ប្រកាសនៅលើបណ្តាញសង្គមរបស់ខ្លួនថា «សួស្តីអ្នកគាំទ្រប្រដាល់របស់ខ្ញុំទាំងអស់គ្នា។ ខ្ញុំពិតជារំភើបណាស់ ក្នុងការជូនដំណឹងរបស់ខ្ញុំ ចំពោះការវិលចូលសង្វៀនវិញនាថ្ងៃទី២៤ ខែមករាខាងមុខ។ វានឹងញាំងមានការចាប់អារម្មណ៍ចំពោះអ្នកគាំទ្រ រួមទាំងខ្ញុំផងដែរ ខណៈគូប្រកួតនឹងត្រូវប្រកាស ២-៣ថ្ងៃខាងមុខទៀត»។

Pacquiao នឹងឈានចូលវ័យ៤៧​ឆ្នាំ​​​ពេល​​ឡើង​សង្វៀន​នៅ​ខែ​មករា​ ដោយអាចប៉ះ Rolando Romero ម្ចាស់ខ្សែក្រវាត់ WBA welterweight ដែលទើបផ្តួល Ryan Garcia ដោយពិន្ទុឯកច្ឆន្ទកាលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥។​

Macquiao អតីតម្ចាស់ខ្សែក្រវាត់ ៨សម័យ បានកំពុងកាន់កាប់កំណត់ត្រាប្រកួតសរុប ៧៣ប្រកួត និងធ្លាប់ផ្តួលដៃគូសន្លប់បាន ៣៩លើកផងនោះ ប្រកួតចុងក្រោយស្មើពិន្ទុជាមួយ Mario Barrios ម្ចាស់ខ្សែក្រវាត់ WBC welterw​eight ​កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ នៅសង្វៀន MGM Grand Garden Arena សហរដ្ឋអាមេរិក៕

Written by 

Related posts

Leave a Comment