ស្វាយរៀង និង ភ្នំពេញក្រោន ​រក្សា​​កំណត់ត្រាមិន​ចាញ់សោះគិតត្រឹម​សប្ដាហ៍ទី៥ នៃលីគកំពូលកម្ពុជា

ក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង ​និងភ្នំពេញក្រោន​ បានរក្សា​នូវកំណត់ត្រាមិន​ចាញ់សោះ គិតត្រឹមសប្ដាហ៍ទី៥ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦ ក្រោយក្រុមទាំង២បានបន្តយកជ័យជម្នះលើគូប្រជែងរៀងៗខ្លួនកាលពីយប់មិញ។

សម្រាប់ព្រះខ័នរាជស្វាយរៀង បានបន្ដជ័យជម្នះទី៥ របស់ខ្លួន ដោយយកឈ្នះ ឡាហ្វ ខេត្តព្រះសីហនុ ក្នុងលទ្ធផល ៦-១ ​នៅពហុកីឡដ្ឋានជាតិ មរតកតេជោ។ ជ័យជម្នះនេះ នាំឲ្យពួកគេ រក្សាបាននូវជ័យជម្នះ ១០០% ដោយរកបាន ១៥ពិន្ទុ ដើម្បីគ្រងតំណែងកំពូលតារាងបណ្ដោះអាសន្ន។

ចំណែកក្រុមភ្នំពេញក្រោន ដែលទើបឆ្លងកាត់បាន ៤ប្រកួតប៉ុណ្ណោះ និងបានយកឈ្នះលើក្រុម អឹមអូអាយ កំពង់ដេវ៉ា ​ដោយលទ្ធផល ១-០ នៅកីឡដ្ឋានព្រីនស៍កាលពីយប់។ ជ័យជម្នះនេះ នាំឲ្យពួកគេបានរក្សា​នូវកំណត់ត្រាមិន​ចាញ់សោះនៅលីគកំពូលកម្ពុជា ដោយ ឈ្នះ២ ស្មើ២ មាន៨ពិន្ទុ៕

Written by 

Related posts

Leave a Comment