ខ្សែប្រយុទ្ធឆ្នើម Erling Haaland របស់ក្រុម Manchester City បានបំបែកកំណត់ត្រាមួយទៀតកាលពីថ្ងៃព្រហស្បតិ៍ ដោយស៊ុតបញ្ចូលទីគ្រាប់ទី៥០ ក្នុងក្របខ័ណ្ឌ Champions League ក្នុងការបង្ហាញខ្លួនតិចជាងកីឡាករណាៗទាំងអស់ក្នុងប្រវត្តិសាស្ត្រនៃការប្រកួត។
Haaland បានទាត់បញ្ចូលទីនាទីទី៥៦ ខណៈ Man City យកឈ្នះ Napoli ២-០ នៅកីឡដ្ឋាន Etihad ដែលជាគ្រាប់បាល់ទី៥០ របស់គេក្នុងការបង្ហាញខ្លួនត្រឹមតែ ៤៩ប្រកួតប៉ុណ្ណោះ។ នោះនាំឲ្យ Haaland បានបំបែកកំណត់ត្រារបស់អតីតខ្សែប្រយុទ្ធ Manchester United និង Real Madrid កីឡាករ Ruud van Nistelrooy ដែលធ្វើបាន៥០គ្រាប់ក្នុងចំណោមប្រកួតចំនួន ៦២ ចំណែក Lionel Messi រកបាន៥០គ្រាប់ក្នុងចំណោម៦៦ប្រកួត៕
