ត្រាំ បដិសេធមិនផ្តល់ជំនួយយោធាចំនួន ៤០០លានដុល្លារដល់តៃវ៉ាន់ទេ

កាសែត Washington Post បានរាយការណ៍ដោយដកស្រង់ប្រភពថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មិនបានអនុម័តជំនួយយោធាចំនួន ៤០០ លានដុល្លារដល់កោះតៃវ៉ាន់នោះទេ។

ការច្រានចោលនេះ គឺស្របពេលលោក កំពុងព្យាយាមមានទំនាក់ទំនងល្អ និងធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិន។

កាសែត ក៏បានកត់សម្គាល់ថា រដ្ឋបាលលោក ត្រាំ កំពុងស្វែងរកទំនាក់ទំនងជាមួយទីក្រុងប៉េកាំង ខណៈចុងឆ្នាំនេះលោក ក៏គ្រោងនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនផងដែរ តាមការស្នើសុំរបស់រដ្ឋបាលលោក ស៊ី ។

គួរបញ្ជាក់ថា តៃវ៉ាន់ និងចិន មានភាពតានតឹងជាមួយគ្នាប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយក្រុងប៉េកាំង តែងតែបញ្ជូនកងនាវា និងយន្តហោះ ឱ្យមកល្បាតជុំវិញដែនកោះនេះ ដោយអះអាងថាជាទឹកដីរបស់ខ្លួន៕

ដោយ៖ ពេជ្រ                                  

Written by 

Related posts

Leave a Comment