តាកែវ ៖នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចប្រចាំសប្តាហ៍ទី៣ ខែកញ្ញា ឆ្នាំ២០២៥ និងលើកទិសដៅសប្ដាហ៍បន្ត ដោយមានការចូលរួមពី លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ នាយការិយាល័យដែលពាក់ព័ន្ធ ប្រធានអង្គភាពនគរបាលយុត្តិធម៌ និងលោកមេបញ្ជាការរង កងអនុសេនាធំចល័ត។

លោកឧត្ដមសេនីយ៍ត្រីសេង មហា មេបញ្ជាការខេត្តបានអោយដឹងថាការផ្សព្វផ្សាយ និងណែនាំនេះមាន៥ ដូចជា
១-ជំនាញរៀបចំប្រជុំដើម្បីវាយតម្លៃការងារប្រឡងប្រណាំងផែនទី២ កងរាជអាវុធហត្ថខេត្តតាកែវ
២-រៀបចំពិធីប្រជុំផ្សព្វផ្សាយ ផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្រ្គោះឧបទ្ទវហេតុផ្សេងៗ ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន
៣-បន្តពង្រឹងទៅលើការងារហ្វឹកហ្វឺន ត្រូវណែនាំដល់សិក្ខាកាមកំពុងហ្វឹកហ្វឺន ឱ្យយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្រ
៤-ផ្សព្វផ្សាយសភាពការណ៍ជាតិ និងអន្តរជាតិ ដែលកើតឡើងថ្មីៗ
៥-ត្រូវបន្តពង្រឹងកម្លាំងត្រៀមអន្តរាគមន៍ចំនុចខ្ពស់ រង់ចាំអនុវត្តបទបញ្ជា,ពង្រឹងកម្លាំងដែលមានភារកិច្ច ប្រចាំការលេខពិសេសទាន់ហេតុការណ៍(Hotline)២៤ម៉ោង/២៤ម៉ោង សម្រាប់ទទួលព័ត៌មាន រឺពាក្យបណ្តឹងពីបងប្អូនប្រជាពលរដ្ឋ,ពង្រឹងលើការអនុវត្តច្បាប់ សារាចរណែនាំផ្សេងៗ បំពេញតួនាទី ភារកិច្ចតាមឋានានុក្រម,បន្តអនុវត្តផែនការល្បាតចល័តក្នុងភូមិសាស្រ្ត ដើម្បីបង្ការ បង្រ្កាប រាល់បទល្មើស ពិសេស បទល្មើសគ្រឿងញៀន បង្ក្រាបក្មេងទំនើង បង្រ្កាបការជួញដូរមនុស្ស ល្បែងសុីសងខុសច្បាប់បទល្មើសOnlineScams,ការងារប្រចាំបញ្ជា,ប្រចាំការ,ចូលរួមគោរពទង់ជាតិ និងបន្តសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ។


