ការិយាល័យរបស់លោកស្រី បានឲ្យដឹង កាលពីថ្ងៃសុក្រថា អតីតប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីរងរបួស ក្នុងអំឡុងពេលធ្វើដំណើរជាផ្លូវការទៅកាន់ប្រទេសលុចសំបួ។
ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍ថា លោកស្រី Pelosi រងរបួសត្រង់ត្រគាក បន្ទាប់ពីលោកស្រីរអិលដួល ខណប្រភពមិនអនុញ្ញាតឲ្យបង្ហាញជាសាធារណៈអំពីបញ្ហានេះ។
អ្នកនាំពាក្យ លោក Ian Krager បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកស្រី Pelosi អាយុ ៨៤ ឆ្នាំ កំពុងទទួលការព្យាបាលយ៉ាងល្អឥតខ្ចោះពីវេជ្ជបណ្ឌិត និងអ្នកជំនាញផ្នែកវេជ្ជសាស្រ្ត ។
គួរបញ្ជាក់ថា គណបក្សប្រជាធិបតេយ្យដែលនៅតែតំណាងឱ្យរដ្ឋកាលីហ្វ័រញ៉ាក្នុងសភាសហរដ្ឋអាមេរិក កំពុងធ្វើដំណើរជាមួយគណៈប្រតិភូសភាទ្វេភាគីទៅកាន់លុចសំបួ ដើម្បីប្រារព្ធខួបលើកទី ៨០ នៃសមរភូមិ Bulge ៕
ដោយ៖ ពេជ្រ