​របាយការណ៍ថា Barca ឈានដល់កិច្ចព្រមព្រៀងខ្ចីជើង Rashford​​ ពី ​Man Utd

Barcelona ត្រូវបានគេរាយការណ៍ថា បានឈានដល់កិច្ចព្រមព្រៀងមួយក្នុងគោលការណ៍ដើម្បីចុះហត្ថលេខាខ្ចីជើង Marcus Rashford ​រយៈពេលមួយរដូវកាលពី Manchester United ជាមួយនឹងជម្រើសទិញដាច់តម្លៃ៣០-៣៥ លានអឺរ៉ូ។

​Rashford ត្រូវបានរាយការណ៍ថាបានទទួលយកការកាត់បន្ថយប្រាក់ខែគួរឱ្យកត់សម្គាល់​ប្រហែល ១០ លានអឺរ៉ូក្នុងមួយរដូវកាល ដើម្បីធ្វើឱ្យមានការផ្លាស់ប្តូរ​មកកាន់ Barcelona។

​ក្លិប Catalan ត្រូវបានគេរំពឹងថានឹងរ៉ាប់រងប្រាក់ឈ្នួល​របស់ Rashford ក្នុងកំឡុងពេលខ្ចីជើងនេះ ​។ អ្នកគ្រប់គ្រងលោក Hansi Flick បានអនុម័តលើកិច្ចព្រមព្រៀងដោយមើល Rashford ជាជម្រើស​ដែលអាចបត់បែនបានតាមគោលដៅជំនួស Nico Williams និង Luis Díaz បាន៕

Written by 

Related posts

Leave a Comment