ក្រុមជម្រើសជាតិបាល់ទាត់ក្នុងសាលកម្ពុជា បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាវិញដោយសុវត្ថិភាព កាលពីម្សិលមិញ ក្រោយចប់ភារកិច្ចក្នុងពានរង្វាន់ CFA INTERNATIONAL MEN’S FUTSAL TOURNAMENT នៅខេត្តហឺប៉ី សាធារដ្ឋប្រជាមានិតចិន។
សម្រាប់បេសកសកម្មនៅប្រទេសចិន ក្រុមបាល់ទាត់ក្នុងសាលកម្ពុជា ឈរនៅបាតតារា ក្រោយឆ្លងកាត់៣ប្រកួតចាញ់ទាំង៣ប្រកួត។ សូមជម្រាបថា ការប្រកួតនេះមាន ៨ប្រទេសចូលរួមប្រកួតប្រជែង រួមមានប្រទេសម្ចាស់ផ្ទះ ចិន ដាណឺម៉ាក អារ៉ាប់រួម ញ៉ូហ្សេឡង់ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី កម្ពុជា ៕
