ត្រាំ ស្នើឱ្យមានយុត្តិធម៌ក្នុងសំណុំរឿងលោក Charlie Kirk ខណៈជនសង្ស័យ មិនទាន់ចាប់បាន

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ បានជំរុញឱ្យឆ្លើយតបដោយសន្តិវិធីចំពោះការសម្លាប់អ្នកធ្វើយុទ្ធនាការស្តាំនិយម លោក Charlie Kirk ខណៈដែលឃាតករ បន្តគេចខ្លួនពីការតាមចាប់ គិតមកទល់ពេលនេះ គឺជាង ២៤ ម៉ោង បន្ទាប់ពីការបាញ់ប្រហារ។

លោក ត្រាំ បានប្ដេជ្ញានឹងតាមប្រមាញ់ អ្នកនៅពីក្រោយការបាញ់ប្រហារនេះ ក៏ដូចជាខ្មាន់កាំភ្លើងផងដែរ។

លោក Kirk តារាវ័យ ៣១ ឆ្នាំ សកម្មជនគណបក្សសាធារណរដ្ឋ ត្រូវបានបាញ់សម្លាប់ ពេលកំពុងចូលរួមក្នុងព្រឹត្តិការណ៍មួយនៅឯសាកលវិទ្យាល័យ Utah Valley កាលពីថ្ងៃពុធ។

 លោក Kirk ជាអ្នកដែលចូលរួមចំណែកជំរុញឱ្យមានសន្ទុះគាំទ្ររបស់យុវជនចំពោះលោក ត្រាំ អំឡុងការបោះឆ្នោតកន្លងមកនេះ។

ទោះជាយ៉ាងណា លោក ត្រាំ នៅតែទទូចឱ្យធ្វើការលម្អិតលើរឿងនេះ។ មន្ត្រីរដ្ឋ Utah បានបង្ហោះថា បច្ចុប្បន្នតម្រុយផ្សេងៗកំពុងត្រូវបានស៊ើបអង្កេត ប៉ុន្តែមិនទាន់មានជនសង្ស័យណាម្នាក់ ត្រូវចាប់ឃាត់ខ្លួននោះទេ។

ទន្ទឹមនោះ ភ្នាក់ងារពិសេសរបស់ FBI លោក Robert Bohls បាននិយាយថា យើងកំពុងធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបាន ដើម្បីកំណត់អត្តសញ្ញាណជនសង្ស័យ ប៉ុន្តែយើងមិនដឹងថាពេលនេះជនសង្ស័យរត់គេចដល់ទីណានោះទេ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment