ប្រធានក្រុមព័រទុយហ្គាល់ Cristiano Ronaldo បានក្លាយជាជាកីឡារកបានគ្រាប់បាល់ច្រើនជាងគេប្រចាំប្រវត្តិសាស្ត្រ វគ្គជម្រុះ FIFA World Cup 2026។
ខ្សែប្រយុទ្ធវ័យ ៤០ ឆ្នាំរូបនេះបានស៊ុតបាល់ប៉េណាល់ទីក្នុងអំឡុងការប្រកួតជម្រុះ FIFA World Cup 2026 របស់ក្រុមរបស់ព័រទុយហ្គាជាមួយនឹងក្រុមហុងគ្រី ៣-២ កាលពីថ្ងៃអង្គារ ដោយរុញច្រានឲ្យរូបគេរកគ្រាប់បាល់ទី ៣៩ ក្នុងវគ្គជម្រុះ World Cup ។
គ្រាប់បាល់នេះបានធ្វើឲ្យគេតាមស្មើអតីតកីឡាករហ្គាតេម៉ាឡា Carlos Ruiz ដែលបានស៊ុតបាល់បញ្ចូលទី ៣៩ គ្រាប់ក្នុងចំណោម៤៧ ប្រកួត ខណៈកីឡាករ Lionel Messi របស់អាហ្សង់ទីនរកបាន៣៦គ្រាប់។
ខាងក្រោមនេះជាកីឡាកររកគ្រាប់បាល់ច្រើនបំផុតក្នុងវគ្គជម្រុះ FIFA World Cup
Carlos Ruiz (ហ្គាតេម៉ាឡា) – ៣៩គ្រាប់
Cristiano Ronaldo (ព័រទុយហ្គាល់) – ៣៩គ្រាប់
Lionel Messi (អាហ្សង់ទីន) – ៣៦គ្រាប់
Ali Daei (អ៊ីរ៉ង់) – ៣៥គ្រាប់
Robert Lewandowski (ប៉ូឡូញ) – ៣២គ្រាប់៕
