មនុស្សយ៉ាងហោចណាស់ ៩ នាក់ស្លាប់ និង ២ នាក់ផ្សេងទៀតបានរងរបួស នៅក្នុងហេតុការណ៍ផ្ទុះរោងចក្រកាំជ្រួចនៅភាគកណ្តាលប្រទេសថៃ នៅថ្ងៃពុធនេះ។ នេះបើតាមមន្ត្រីប៉ូលីស។

រោងចក្រនេះ បានឆាបឆេះនៅម៉ោងប្រហែល ១១ និង ០០ ព្រឹក ក្នុងស្រុក Muang ខេត្ត Suphan Buri ភាគខាងជើងទីក្រុងបាងកក ។
មន្ត្រីប៉ូលិសក្នុងតំបន់ លោក Wanchai Khaoram បានប្រាប់ឲ្យដឹងថា កម្លាំងកំពុងព្យាយាមកំណត់មូលហេតុនៃការផ្ទុះនេះ។
ភ្លើងឆេះរោងចក្រជារឿងធម្មតានៅក្នុងប្រទេសថៃ ដែលនេះត្រូវបានគេមើលឃើញថាការអនុវត្តច្បាប់សុវត្ថិភាព គឺនៅខ្សោយ។
កាលពីឆ្នាំមុន ក៏មានការផ្ទុះរោងចក្រកាំជ្រួចមួយផ្សេងទៀតក្នុងខេត្តដដែល បានសម្លាប់មនុស្សយ៉ាងតិច ២៣ នាក់ ៕

ដោយ៖ ពេជ្រ