ចិននិងអាមេរិកនឹងធ្វើកិច្ចពិគ្រោះពិភាក្សាខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៅម៉ាឡេស៊ី

ថ្ងៃទី២៣ ខែតុលា អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានស្តីពីបញ្ហាទាក់ទិននឹងកិច្ចពិគ្រោះពិភាក្សាខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិក។

អ្នកសារព័ត៌មានសួរថា៖ ថ្មីៗនេះ លោក He Lifeng ឧបនាយករដ្ឋមន្រ្តីចិន និងលោក Scott Kenneth Homer Bessent រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក និងលោក Jamieson Lee Greer តំណាងពាណិជ្ជកម្មអាមេរិកបានធ្វើកិច្ចសន្ទនាតាមប្រព័ន្ធវីដេអូ ភាគីទាំងពីរចិននិងអាមេរិកបានឯកភាពគ្នាថា នឹងរៀបចំធ្វើកិច្ចពិគ្រោះពិភាក្សាខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មជុំថ្មីក្នុងពេលឆាប់ៗ។ តើក្រសួងពាណិជ្ជកម្មចិនមានព័ត៌មានបន្ថែមទេ?

ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងពាពណិជ្ជកម្មចិនបានថ្លែងថា៖ ឆ្លងតាមការពិភាក្សានិងកំណត់របស់ភាគីទាំងពីរចិននិងអាមេរិក  លោក He Lifeng សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាឧបនាយករដ្ឋមន្រ្តីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន នឹងដឹកនាំគណៈប្រតិភូចិនទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីធ្វើកិច្ចពិគ្រោះពិភាក្សាខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិក ចាប់ពីថ្ងៃទី២៤ ដល់២៧ ខែតុលានេះ។ ភាគីទាំងពីរចិននិងអាមេរិកនឹងអនុលោមតាមគំនិតឯកភាពរួមសំខាន់ៗរបស់មេដឹកនាំនៃប្រទេសទាំងពីរចិននិងអាមេរិក ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទប៉ុន្មានលើកក្នុងឆ្នាំនេះ ដើម្បីធ្វើកិច្ចពិភាក្សាអំពីបញ្ហាសំខាន់ស្តីពីទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិក៕

Written by 

Related posts

Leave a Comment