ក្នុងស្មារតីខ្មែរជួយខ្មែរ និងដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ដែលកំពុងខិតខំផ្តល់ឱកាសការងារជូនដល់ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ តាមរយៈក្រសួងការងារដែលមានលេខទំនាក់ទំនង 1297៖
លោក មែ ស៊ីថន និងភរិយា សូមចូលរួមចំណែកផ្តល់ជូននូវដីចំការផ្ទាល់ខ្លួនប្រមាណ ៤០ហិកតា និងទុនដំបូង សម្រាប់ពលករខ្មែរប្រឡប់ពីប្រទេសថៃធ្វើការដាំដុះ និងអាស្រ័យផលដោយឥតគិតថ្លៃរយៈពេលបីឆ្នាំ។ ដីនេះ មានជីជាតិល្អ និងមានប្រភពទឹកគ្រប់គ្រាន់ ដែលអាចដាំដុះបន្លែផ្សេងៗ និងដំណាំយកផលរយៈពេលខ្លីបាន។
ដីនេះ ស្ថិតក្នុងភូមិស្យ៉ា ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ (ខ្ញុំបាទបានជូនព័ត៌មាននេះ ដល់អាជ្ញាធរមូលដ្ឋានរួចហើយ ដូច្នេះ បងប្អូនពលករដែលចាប់អារម្មណ៍ សូមទាក់ទងអាជ្ញាធរដែនដី ឬលេខខ្ញុំបាទផ្ទាល់ 012888698)៕


