ក្រសួងការពារជាតិហ្វាំងឡង់ បានប្រកាសនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ទីបញ្ជាការដែនដីចម្រុះរបស់អង្គការណាតូ (MCLCC) សម្រាប់អឺរ៉ុបខាងជើងដែលមានមូលដ្ឋាននៅទីក្រុង Mikkeli បានចាប់ផ្តើមប្រតិបត្តិការជាផ្លូវការហើយ។

យោងតាមរដ្ឋមន្ត្រីការពារជាតិហ្វាំងឡង់ លោក Antti Hakkanen និយាយថា MCLCC បានចាប់ផ្តើមដំណើរការប្រតិបត្តិការរបស់ខ្លួន ហើយវានឹងអនុវត្តការងាររាល់ផែនការចាត់តាំងទាំងអស់ ក្រោមសេណារីយ៉ូសុវត្ថិភាពផ្សេងៗ ដោយណាតូ ។
ទីស្នាក់ការកណ្តាលថ្មីនេះ មានទីតាំងតិចជាង ២០០ គីឡូម៉ែត្រពីព្រំដែនជាមួយប្រទេសរុស្ស៊ី។

ណាតូ បានបញ្ជាក់ថា ទីស្នាក់ការកណ្តាលនេះនឹងទទួលខុសត្រូវលើការរៀបចំផែនការ និងធ្វើសកម្មភាពហ្វឹកហ្វឺនណាតូនៅក្នុងតំបន់។ បញ្ជាការត្រៀមខ្លួនខ្ពស់នឹងប្រតិបត្តិការគ្រប់ម៉ោង ហើយរាយការណ៍ដោយផ្ទាល់ទៅកាន់ទីបញ្ជាការកងកម្លាំងរួមរបស់អង្គការណាតូ Norfolk ដែលមានទីតាំងនៅឆ្នេរខាងកើតសហរដ្ឋអាមេរិក៕

ដោយ៖ ពេជ្រ