Vazquez ចុះកុងត្រាជាមួយ Leverkusen រហូតដល់ឆ្នាំ២០២៧ ​ក្រោយចាកចេញពី Real ​

ខ្សែបម្រើការពារ Lucas Vazquez បានព្រមព្រៀងចុះកិច្ចសន្យារយៈពេល ២ឆ្នាំពោលគឺរហូតដល់ឆ្នាំ២០២៧ជាមួយ Bayer Leverkusen ក្រោយចប់កិច្ចសន្យាជាមួយ Real Madrid។ ​

កីឡាករ​អេស្ប៉ាញ វ័យ ៣៤ឆ្នាំរូបនេះបានចូលលេង ៥៣ប្រកួតគ្រប់កម្មវិធីជាមួយ Real រដូវកាល ២០២៤-២៥ មុនពេលចប់កិច្ចសន្យានារដូវក្តៅនេះ។

ស្នាដៃធំរបស់ Vazquez គឺបានរួមចំណែកជួយអធិរាជសឈ្នះជើងឯក UEFA Champions League បាន ៥ដង និង La Liga ៤ដងផងដែរ មុនផ្លាស់មកលេងនៅអាល្លឺម៉ង់ ស្ថិតក្រោមការដឹកដោយលោក Erik ten Hag។

Leverkusen យក Vazquez ទៅជំនួសកន្លែងរបស់ Jeremie Frimpong ដែលបានចាកចេញទៅចូលរួមក្រុមជើងឯក Premier League គឺហង្សក្រហម Liverpool នាអំឡុងខែឧសភា ឆ្នាំ២០២៥៕

Written by 

Related posts

Leave a Comment