កាសែត៖ ណាតូ ឱ្យយន្តហោះគ្មានមនុស្សបើកអ៊ុយក្រែន មិនសមនឹងសមរភូមិសម័យទំនើប

កាសែតអ៊ីតាលី Corriere della Sera រាយការណ៍ថា យន្តហោះគ្មានមនុស្សបើកដែលកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ទទួលបានពីបណ្តាប្រទេសណាតូគឺហួសសម័យ ហើយមិនសមនឹងការប្រើប្រាស់ សម្រាប់សមរភូមិនេះទេ។

កាសែត បានដកស្រង់សម្ដីមេបញ្ជាការកងវរសេនាតូចកងកម្លាំងពិសេសអ៊ុយក្រែន ដែលលើកឡើងពេលកំពុងប្រយុទ្ធនៅក្នុងតំបន់ Donbass ។

យោងតាមមេបញ្ជាការរូបនោះ បានលើកឡើងថា អង្គភាពលោក ចូលរួមយ៉ាងសកម្មក្នុងការជួសជុលយន្តហោះគ្មានមនុស្សបើក ដើម្បីត្រៀមប្រយុទ្ធ។

 លោក បានបន្ថែមថា យើងទទួលបានយន្តហោះគ្មានមនុស្សបើករបស់ណាតូ ប៉ុន្តែវាគ្មានប្រយោជន៍ទេ ព្រោះវាហួសសម័យហើយ។ ឥឡូវនេះ យើងអាចបង្រៀនសម្ព័ន្ធមិត្តរបស់យើងនៅអឺរ៉ុប និងសហរដ្ឋអាមេរិកអំពីបច្ចេកវិទ្យានៃការប្រយុទ្ធគ្នានៅលើមេឃដោយខ្លួនឯង។

មេបញ្ជាការរូបនេះ ក៏បានសង្កត់ធ្ងន់ថា បច្ចេកវិទ្យារុស្ស៊ី គឺកាន់តែជឿនលឿន រួមទាំងបច្ចេកទេសទប់ស្កាត់យន្តការគ្មានមនុស្សបើក។ លើសពីនេះទៀតឃ្លាំងអាវុធរបស់រុស្ស៊ី ក៏មានទំហំធំជាងអ៊ុយក្រែនរាប់សិបដង។

ទន្ទឹមនោះ ប្រធានគណៈកម្មាធិការយោធាណាតូ លោកឧត្តមនាវីឯក Giuseppe Cavo Dragone បានបញ្ជាក់ថា នៅឆ្នាំ២០២៤ ប្រទេសណាតូ បានផ្តល់ជំនួយយោធាចំនួន ៥០ ពាន់លានដុល្លារដល់អ៊ុយក្រែន។ រុស្ស៊ី​ បាន​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត​ថា ការ​ផ្គត់ផ្គង់​អាវុធ​ដល់​អ៊ុយក្រែន​គ្រាន់តែ​ពន្យារ​ជម្លោះ​ប៉ុណ្ណោះ៕

ដោយ៖ ពេជ្រ                 

Written by 

Related posts

Leave a Comment