ណេតាន់យ៉ាហ៊ូ សន្យាដកទ័ពពីហ្គាហ្សាភ្លាម បើ​លីបង់​ ដកហូតអាវុធពីក្រុមហេសបូឡា បានសម្រេច

នាយករដ្ឋមន្ត្រីលោក បេនចាមីន ណេតាន់យ៉ាហ៊ូ កាលពីថ្ងៃចន្ទ បានប្រកាសថា អ៊ីស្រាអែល ត្រៀមខ្លួនរួចជាស្រេចក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសលីបង់ក្នុងការរំសាយអាវុធក្រុមហេសប៊ូឡា និងបញ្ជាឱ្យមានការដកទ័ពចេញពីហ្គាហ្សាជាដំណាក់កាលៗ។

ការលើកឡើងរបស់លោក គឺសំដៅថា ប្រសិនបើទីក្រុង Beirut ធ្វើតាមផែនការដើម្បីរឹបអូសអាវុធរបស់ក្រុមនេះ ប្រកបដោយប្រសិទ្ធភាព។

ប្រទេសលីបង់ បាននឹងកំពុងរៀបចំរំសាយអាវុធក្រុមហេសបូឡា ដោយគណៈរដ្ឋមន្ត្រីក្នុងខែនេះ ដើម្បីសម្រេចធ្វើដូច្នេះនៅចុងឆ្នាំនេះ។

ទោះបីជាមានបទឈប់បាញ់ កាលពីខែវិច្ឆិកា ដែលបានបញ្ចប់សង្គ្រាមក៏ដោយ ក៏អ៊ីស្រាអែល បន្តវាយប្រហារប្រទេសលីបង់ ដោយថា ខ្លួននឹងធ្វើដូច្នេះរហូតដល់ក្រុមហេសបូឡា រំសាយអាវុធ។

 កងកម្លាំង​អ៊ីស្រាអែល​ ក៏​បន្ត​កាន់កាប់​តំបន់​ចំនួន​ ៥ នៃ​ភាគខាងត្បូង​ ដែល​អះអាងថាជា​យុទ្ធសាស្ត្រ។

ទោះជាយ៉ាងណា លោក ណេតាន់យ៉ាហ៊ូ អះអាងថា អ៊ីស្រាអែល បានត្រៀមខ្លួនរួចជាស្រេចដើម្បីគាំទ្រប្រទេសលីបង់ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការដកហូតអាវុធពីក្រុមហេសបូឡា និងដើម្បីធ្វើការរួមគ្នាឆ្ពោះទៅរកអនាគតដ៏មានសុវត្ថិភាព និងស្ថិរភាពសម្រាប់ប្រទេសទាំង ២ ៕

ដោយ៖ ពេជ្រ                       

Written by 

Related posts

Leave a Comment