មន្ត្រីសុខាភិបាលប៉ាឡេស្ទីន បានឲ្យដឹងថា ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើមន្ទីរពេទ្យ Nasser ក្នុងតំបន់ហ្គាហ្សា កាលពីថ្ងៃចន្ទដោយសម្លាប់មនុស្សយ៉ាងតិច ២០ នាក់ រួមទាំងអ្នកកាសែត ៤ នាក់។

យោងតាមមន្ត្រី បាននិយាយថា លោក Hussam al-Masri អ្នកកាសែតReuters ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនេះ ខណៈ ៣ នាក់ផ្សេងទៀតមកពីស្ថាប័នផ្សេងៗ។
ទោះជាយ៉ាងណា យោធា និងការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល មិនធ្វើការអត្ថាធិប្បាយភ្លាមៗទាក់ទងនឹងការវាយប្រហារនេះទេ។
គួរបញ្ជាក់ថា ការវាយប្រហារលើមន្ទីរពេទ្យនេះ គឺផ្ដាច់ជីវិតមនុស្ស ២០ នាក់ ខណៈក្នុងនោះមានអ្នកកាសែត ៤ នាក់។ អ្នកកាសែតប៉ាឡេស្ទីនជាង ២៤០ នាក់ ត្រូវបានសម្លាប់ចាប់តាំងពីសង្រ្គាមចាប់ផ្តើមនៅហ្គាហ្សាមក៕

ដោយ៖ ពេជ្រ