​ភាពយន្តឯកសាររឿង “និស្ស័យវប្បធម៌របស់លោក Xi Jinping” ចាក់ផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗនៃប្រទេស SCO

មុនពេលបើកធ្វើកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) ឆ្នាំ ២០២៥ ពិធីសម្ពោធការចាក់ផ្សាយភាពយន្តឯកសាររឿង “និស្ស័យវប្បធម៌របស់លោក Xi Jinping” ដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននៅតាមប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗនៃប្រទេស SCOបានបើកធ្វើនៅថ្ងៃទី ២៥ ខែសីហា នៅទីក្រុងប៉េកាំង ។

ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថានលោក Japarov និងនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Shahbaz បានផ្ញើលិខិតដើម្បីសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះការចាប់ដំណើរការការចាក់ផ្សាយកម្មវិធីនេះ ។ សូមរំលឹកថា កម្មវិធីនេះនឹងចាក់ផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗនៅក្នុងប្រទេស SCO រួមមានរុស្ស៊ី, កាហ្សាក់ស្ថាន, កៀហ្ស៊ីស៊ីស្ថាន, ប៉ាគីស្ថាន, អ៊ីរ៉ង់ និងបេឡារុសជាដើម ៕

Written by 

Related posts

Leave a Comment