ថ្ងៃទី២១ ខែសីហានេះ ជាថ្ងៃខួបកំណើតរបស់លោកស្រី ផែ ថងថាន (អតីនាយករដ្ឋមន្រ្តីថៃ) ចូលវ័យ ៣៩ ឆ្នាំ ហើយក៏ចំថ្ងៃដែលលោកស្រីត្រូវបង្ហាញមុខនៅក្នុងតុលាការធម្មនុញ្ញថៃបកស្រាយសំណុំរឿងបែកធ្លាយសម្លេងវីដេអូលោកស្រីផែថងថានជជែកគ្នាជាមួយសម្តេច ហ៊ុន សែនផងដែរ ខណដែល តុលាការបានបញ្ជាក់ថា សាលក្រមលោកស្រីនឹងត្រូវប្រកាសជាផ្លូវការនៅថ្ងៃទី២៩ ខែ សីហាខាងមុខនេះ។

គួររំលឹកថាតុលាការធម្មនុញ្ញថៃ កាលពីថ្ងៃទី ១ កក្កដា កន្លងទៅនេះ បានបោះឆ្នោតសម្រេចព្យួរ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា ពីតំណែងនាយករដ្ឋមន្ត្រីជាបណ្ដោះអាសន្ន ជុំវិញរឿងអាស្រូវបែកធ្លាយកិច្ចសន្ទនា តាមទូរស័ព្ទជាមួយប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេច ហ៊ុន សែន។ ការបោះឆ្នោតសម្រេចរបស់តុលាការធម្មនុញ្ញថៃ បានបោះឆ្នោត ៧ ទល់នឹង ២សំឡេង។
លោកស្រី ផែថងថាន ជាកូនស្រីពៅរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានសភាតំណាងរាស្ត្ររបស់ប្រទេសថៃ បោះឆ្នោតគាំទ្រឱ្យធ្វើជានាយករដ្ឋមន្ត្រីទី ៣១របស់ថៃ នៅក្នុងកិច្ចប្រជុំនៅថ្ងៃទី ១៦ សីហា ឆ្នាំ២០២៤ នេះ ជាមួយសំឡេងគាំទ្រ ៣១៩ ទល់នឹង ១៤៥ សំឡេង ខណៈ២៧សំឡេងទៀតបានបោះឆ្នោតអនុប្បវាទ៕



