គិតមកទល់ពេលនេះ លីគកំពូលអង់គ្លេស Premier League បានចាយអស់ ២.២៦ពាន់លានផោនហើយទៅលើកីឡាករចាប់តាំងពីទីផ្សារបើកទ្វារនាអំឡុងខែមិថុនា ឆ្នាំ២០២៥ ដោយមានការកើនឡើង ១២.៧% បើធៀបនឹងឆ្នាំ២០២៤ ដែលមានតែ ១.៩៧ពាន់លានផោនតែប៉ុណ្ណោះ។
ទោះជាយ៉ាងណា កំណត់តា្រចាយនេះដែរ នឹងខិតជិតទៅបំបែកកំណត់ត្រាចាស់ដែលមានទឹកប្រាក់សរុប ២.៣៦ពាន់លានផោន នាអំឡុងការទិញកីឡាកររដូវក្តៅឆ្នាំ២០២៣។
នេះមានន័យថា ក្របខណ្ឌបាល់ទាត់អង់គ្លេស នៅតែជាលីគឈានមុខគេ ពីការជះលុយទិញកីឡាករថ្មីចូល ក្នុងចំណោមលីគធំៗទាំង៥ នៅតំបន់អឺរ៉ុប តាមពីក្រោយដោយលីគ Serie A របស់ប្រទេសអ៉ីតាលី ក្រៅតែពីលីគ Bundesliga របស់អាំល្លឺម៉ង់ Ligue 1 របស់បារាំង និង La Liga នៃប្រទេសអេស្ប៉ាញ៕
