ខេត្តព្រះសីហនុ៖ រសៀលថ្ងៃអង្គារ ១០រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ លោក ទៀ សុខា ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តព្រះសីហនុ បានចាត់ឱ្យលោក តេង ភីស៊ាន អនុប្រធាន ជាតំណាង ដឹកនាំសមាជិកក្រុមការងារ នាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន យកទៅចែកជូនក្រុមគ្រួសារប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ចំនួន៥១គ្រួសារ រស់នៅភូមិអុង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។
+អំណោយដែលគ្រួសារនីមួយៗទទួលបានរួមមាន៖
១- អង្ករ ចំនួន២៥គីឡូ
២- មីខ្លាឃ្មុំ ចំនួន១កេស
៣- ទឹកត្រី ចំនួន១យួរ
៤- ទឹកស៊ីអ៊ុវ ចំនួន១យួរ
៥- ទឹកសុទ្ធ ចំនួន២យួរ
៦- ស្ករស ចំនួន១គីឡូ
៧- អំបិល ចំនួន១គីឡូ
៨- ប៊ីចេង ចំនួន២៥០ក្រាម
៩- ថវិកា ចំនួន១០០,០០០៛។







