​ថែរក្សាសន្តិភាព ចាប់ដៃគ្នាកសាងអនាគត ! សកម្មភាពផ្លាស់ប្តូរប្រជាជននិងប្រជាជនក្រោមប្រធានបទ”សំឡេងនៃសន្តិភាព”បានបើកធ្វើនៅទីស្នាក់ការទូទៅនៃអង្គការសហប្រជាជាតិនៅក្រុងញូវយ៉ក សហរដ្ឋអាមេរិក

យប់ថ្ងៃទី ១៣ ខែសីហា តាមម៉ោងក្នុងតំបន់ សកម្មភាពផ្លាស់ប្តូរប្រជាជននិងប្រជាជនក្រោមប្រធានបទ”សំឡេងនៃសន្តិភាព”ដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងគណៈប្រតិភូចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានបើកធ្វើនៅទីស្នាក់ការទូទៅនៃអង្គការសហប្រជាជាតិនៅក្រុងញូវយ៉ក សហរដ្ឋអាមេរិក ។ លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ។

លោក Shen Haixiong បានថ្លែងថា ឆ្នាំនេះគឺជាខួបទី ៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងថ្ងៃជ័យជម្នះនៃសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស ។ ៨០ ឆ្នាំមុន ក្រោមការជ្រោងទង់នៃរណសិរ្សរួបរួមប្រជាជាតិចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុនដែលផ្តួចផ្តើមគំនិតនិងបង្កើតឡើងដោយបក្សកុម្មុយនីស្តចិន កុលបុត្រកុលធីតាចិនបានតស៊ូប្រយុទ្ធប្រឆាំងការឈ្លានពាននិងយកឈ្នះលើពួកហ្វាស៊ីសនិយមដែលបានចារទំព័រប្រវត្តិសាស្ត្រនៃវីរជនចិន ។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងប្រើប្រាស់វេទិកាទាំងអស់និងពហុភាសាដើម្បីផ្សព្វផ្សាយឱ្យបានល្អពីសកម្មភាពពាក់ព័ន្ធមួយចំនួនដើម្បីអបអរសាទរខួបទី ៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន ផ្សព្វផ្សាយពីទស្សនៈប្រវត្តិសាស្ត្រដ៏ត្រឹមត្រូវអំពីសង្គ្រាមលោកលើកទីពីរដើម្បីធ្វើឱ្យពន្លឺនៃសច្ចធម៌និងយុត្តិធម៌បំភ្លឺដួងចិត្តរបស់មនុស្ស ។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរីករាយធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិដើម្បីរួមគ្នាឆ្លើយតបនឹងបញ្ហាប្រឈមតាមរយៈសាមគ្គីភាព ក៏ដូចជារួមគ្នាស្វែងរកការអភិវឌ្ឍតាមរយៈកិច្ចសហប្រតិបត្តិការ ៕

Written by 

Related posts

Leave a Comment