ឥណ្ឌូណេស៊ី បន្តក្ដីសង្ឃឹម​ក្នុងការដណ្តើម​កៅអី World​ Cup ក្រោយឈ្នះបារ៉ែន​

ក្រុម​ជម្រើសជាតិ​ឥណ្ឌូណេស៊ី នៅតែបន្តក្ដី​សង្ឃឹមដណ្តើម​កៅអី​ពានរង្វាន់​ World​ Cup 2026 ​​ដដែល​ បន្ទាប់​ពី​ប្រកួត​ឈ្នះ​បារ៉ែន​ ក្នុង​លទ្ធផល​ ១-០ ក្នុងវគ្គជម្រុះតំបន់អាស៊ី ខណៈ​ពួកគេ​នៅ​សល់២ប្រកួត​ទៀត​ ប៉ះ​ចិន​និង​ជប៉ុន។

វាគឺជាជ័យជម្នះលើកដំបូងរបស់គ្រូបង្វឹកលោក Patrick Kluivert បន្ទាប់ពីអតីតកីឡាករជម្រើសជាតិហូឡង់រូបនេះបានចាញ់ការប្រកួតបើកឆាករបស់ខ្លួនក្នុងលទ្ធផល ៥-១ ​ក្រោមថ្វីជើងក្រុមអូស្ត្រាលីកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។

យ៉ាងណាមិញឆ្លងកាត់៨ប្រកួតក្នុងពូល C ឥណ្ឌូណេស៊ី  ឈ្នះ២ ចាញ់៣ និងស្មើ៣ ឈរលេខ៤មាន៩ពិន្ទុ តាមពីក្រោយលេខ២ អូស្រ្តាលី ៤ ពិន្ទុនិងក្រុមលេខ៣ អារ៉ាប់ប៊ី ១ពិន្ទុ។ ដូច្នេះបើឥណ្ឌូណេស៊ី យកឈ្នះប្រកួត២ដែលនៅ​សល់ជាមួយ​ចិន​និង​ជប៉ុន នោះ ពួកគេមានសង្ឃឹមកក្នុងការដណ្តើម​កៅអីទៅ World​ Cup ជាលើកដំបូងរបស់ពួកគេផងដែរ៕

Written by 

Related posts

Leave a Comment