ក្រុមហាម៉ាស់ត្រៀមខ្លួនដកទ័ពចេញពីតំបន់ហ្គាហ្សា ប្រសិនបើអ៊ីស្រាអែលដកកងកម្លាំងទៅតំបន់ដែលបានព្រមព្រៀងគ្នា

បណ្តាញទូរទស្សន៍ Al Arabiya បានរាយការណ៍ដោយដកស្រង់ប្រភពរបស់ខ្លួនថា ហាម៉ាសបានអះអាងថា ខ្លួនត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការដកកងកម្លាំងចេញពីតំបន់ហ្គាហ្សាស្ទ្រីប ប្រសិនបើអ៊ីស្រាអែលដកកងទ័ពរបស់ខ្លួនទៅកាន់កន្លែងដែលបានព្រមព្រៀងគ្នា។

យោងតាមប្រភពព័ត៌មាន គណៈប្រតិភូហាម៉ាស់នៅទីក្រុងគែរបានប្រគល់សំណើរបស់ខ្លួនស្តីពីកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សាដ៏មានសក្តានុពលដល់ក្រុមអ្នកសម្រុះសម្រួលអេហ្ស៊ីប។ ប្រភពបាននិយាយថា ក្រុមហាម៉ាស់បានសម្តែងការត្រៀមខ្លួនដើម្បីដកកងកម្លាំងរបស់ខ្លួនជាថ្នូរនឹងការដកទ័ពរបស់អ៊ីស្រាអែលទៅកាន់មូលដ្ឋានដែលបានព្រមព្រៀងគ្នា ហើយបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការរក្សាអាយុជីវិតចំណាប់ខ្មាំងផងដែរ។ ទន្ទឹមនោះក្រុមហាម៉ាស់ ក៏ទាមទារកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរជាមួយអ៊ីស្រាអែល ដែលនឹងផ្តល់ការធានាអន្តរជាតិថាអ៊ីស្រាអែលនឹងបោះបង់ផែនការកាន់កាប់តំបន់ហ្គាហ្សារបស់ខ្លួន ហើយនឹងមិនបន្តកើតមានអរិភាពឡើងវិញនោះទ្បើយ។

ប្រភព​ដដែល​បាន​ឲ្យដឹង​ថា អេហ្ស៊ីប​កំពុង​ធ្វើ​ការ​លើ​ផែនទី​បង្ហាញ​ផ្លូវ​សម្រាប់​កិច្ចព្រមព្រៀង​គ្រប់​ជ្រុងជ្រោយ​លើ​តំបន់​ហ្កាហ្សា​ដែលនឹង​ត្រូវ​អនុវត្ត​នៅ​ចុង​ខែ​សីហានេះ។

ទូរទស្សន៍ Al-Qahera al-Ekhbariya របស់ប្រទេសអេហ្ស៊ីប បានរាយការណ៍កាលពីថ្ងៃពុធ ដោយដកស្រង់ប្រភពមួយថា គណៈប្រតិភូហាម៉ាសបានជួបប្រជុំគ្នានៅទីក្រុងគែរ ជាមួយប្រធានចារកម្មអេហ្ស៊ីប Hassan Rashind ដើម្បីបង្ហាញអំពីចេតនារបស់ខ្លួនក្នុងការបន្តកិច្ចចរចាបទឈប់បាញ់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។      

     យោងតាមប្រភពបានឱ្យដឹងទៀតថា ការពិគ្រោះយោបល់នៅទីក្រុងគែរកំពុងផ្តោតលើមធ្យោបាយសម្រាប់ការឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេល ៦០ ថ្ងៃ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment