អ៊ីស្រាអែល សន្ធាប់វាយប្រហារខ្លាំងមែនទែនលើហ្គាហ្សា

អាជ្ញាធរប៉ាឡេស្ទីន បានរាយការណ៍ពីការទម្លាក់គ្រាប់បែកដ៏សាហាវបំផុតក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រិយនេះ ពីសំណាក់កងទ័ពអ៊ីស្រាអែល នៅតំបន់ភាគខាងកើត ប៉ុន្មានម៉ោងបន្ទាប់ពីនាយករដ្ឋមន្ត្រី លោក Benjamin Netanyahu ប្ដេជ្ញាវាយលុកប្រឆាំងក្រុមហាម៉ាស់ រហ័សជាងមុន។

របាយការណ៍ បញ្ជាក់ថា ការវាយប្រហារតាមអាកាសនេះក៏បានសម្លាប់អ្នកកាសែត ៦ នាក់ផងដែរ ក្នុងជំរុំមួយនៅឯបរិវេណមន្ទីរពេទ្យ Al Shifa ។

នេះការវាយប្រហារដ៏សាហាវបំផុតប្រឆាំងនឹងអ្នកកាសែតក្នុងអំឡុងពេលយុទ្ធនាការអ៊ីស្រាអែលដែលមានរយៈពេលជាង ២២ ខែ មកនេះ។

យោងតាមសាក្សី បាននិយាយថា រថក្រោះ និងយន្តហោះអ៊ីស្រាអែល វាយលុកខ្លាំងនៅ Sabra, Zeitoun, និង Shejaia ជាយក្រុងភាគខាងកើតចំនួន ៣ គិតត្រឹមថ្ងៃចន្ទ ។

គួរបញ្ជាក់ថា លោក Netanyahu បានប្ដេជ្ញាថានឹងគ្រប់គ្រងលើហ្គាហ្សា ខណៈយុទ្ធសាស្រ្តនេះ មេដឹកនាំអឺរ៉ុបមួយចំនួនមិនពេញចិត្តនោះទេ ថែមទាំងព្យាយាមរកដំណោះស្រាយ និងទប់ស្កាត់ផងដែរ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment