ត្រាំ ថាក្រៅពីអាណត្តិលោក ជម្លោះអ៊ុយក្រែនក្លាយជាសង្គ្រាមលោកយូរហើយ

ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ អះអាង​ថា ស្ថានភាពជុំវិញជម្លោះ​អ៊ុយក្រែន​ដែលបង្កឡើងដោយលោក បៃដិន អាច​នឹង​វិវត្តន៍ទៅជាសង្រ្គាម​លោក​លើក​ទី ៣ ។

លោក បានប្រកែកថា ភាពតានតឹងជាសកលឡើងកម្ដៅខ្លាំង នៅពេលដែលទំនាក់ទំនងរវាងទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោន ក្នុងអាណត្តិលោក បៃដិន ។

ចាប់តាំងពីការវិលត្រឡប់មកកាន់តំណែងក្នុងខែមករា លោក ត្រាំ បានស្ដារឡើងវិញនូវទំនាក់ទំនងការទូតរបស់សហរដ្ឋអាមេរិកជាមួយរុស្ស៊ី ដែលផ្អាកចាប់តាំងពីជម្លោះកើនឡើងក្នុងខែកុម្ភៈ ឆ្នាំ ២០២២ នៅអ៊ុយក្រែន ។

ថ្លែងទៅកាន់អ្នកកាសែតនៅសេតវិមាន កាលពីថ្ងៃសុក្រ លោក ត្រាំ អះអាងថា ប្រសិនបើខុសពីអាណត្តិលោក ជាអ្នកដឹកនាំ ជម្លោះអ៊ុយក្រែននឹង “ក្លាយជាសង្រ្គាមពិភពលោក” ។

គួរបញ្ជាក់ថា លោក ត្រាំ ធ្លាប់សន្យាបញ្ចប់ជម្លោះនៅអ៊ុយក្រែនឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ខណៈជម្លោះនេះអូសបន្លាយយូរមកហើយ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment