អ្នកជំនាញ៖ ទណ្ឌកម្មថ្មីរបស់ត្រាំ លើរុស្ស៊ី បើហ៊ានដាក់អាចពិបាកខ្លួនឯង

ការ​ដាក់​ទណ្ឌកម្ម​ដ៏​មាន​សក្ដានុពល​របស់​ក្រុង​វ៉ាស៊ីនតោន​លើ​ប្រទេស​ដែល​ទិញ​ថាមពល​ពី​រុស្ស៊ី​ អ្នកជំនាញយល់ថា នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក​ខ្លួនឯង។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមដាក់ពន្ធរហូតដល់ ១០០ភាគរយ លើប្រទេសទិញប្រេងរុស្ស៊ី លុះត្រាតែកិច្ចព្រមព្រៀងស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែនត្រូវបានសម្រេចក្នុងរយៈពេលកំណត់។

ការលើកឡើងនេះ គឺស្របពេលដែលបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក Steve Witkoff បច្ចុប្បន្នកំពុងបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី។

អ្នកជំនាញមើលឃើញពីលទ្ធភាពនៃផលប៉ះពាល់លើសេដ្ឋកិច្ចអាមេរិកខ្លួនឯង ក្នុងករណីលោក ត្រាំ សម្រេចថានឹងដាក់ទណ្ឌកម្មលើប្រទេសទាំងនោះពិតមែន។

ទោះជាយ៉ាងណា លោក ត្រាំ នឹងបោះបង់គំនិតដាក់ទណ្ឌកម្មនេះ បើសន្តិភាពនៅអ៊ុយក្រែន មើលទៅមានភាពល្អប្រសើរនោះ៕

ដោយ៖ ពេជ្រ                             

Written by 

Related posts

Leave a Comment