រសៀលថ្ងៃទី៩ ខែធ្នូ ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានបើកកិច្ចប្រជុំសិក្សាជាក្រុមលើកទី១៨ ស្តីពីអភិបាលកិច្ចតំបន់ព្រំដែនក្នុងប្រវត្តិសាស្ត្រចិន។ នៅពេលអញ្ជើញជាអធិបតីក្នុងការសិក្សាជាក្រុម លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានសង្កត់ធ្ងន់ថា ការជំរុញទំនើបកម្មនៃប្រព័ន្ធអភិបាលកិច្ច និងសមត្ថភាពអភិបាលកិច្ចតំបន់ព្រំដែន គឺជាអត្ថន័យដ៏ត្រឹមត្រូវនៃការធ្វើទំនើបកម្មតាមបែបផែនចិន។ យើងត្រូវអនុវត្តដោយម៉ត់ចត់នូវស្មារតីនៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ និងកិច្ចប្រជុំពេញអង្គលើកទី២ និងទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ ដើម្បីអនុវត្តជាក់ស្តែងនូវសេចក្តីសម្រេចចិត្ត និងការរៀបចំចាត់ចែងរបស់គណៈកម្មាធិការមជ្ឈិមបក្សស្តីពីអភិបាលកិច្ចតំបន់ព្រំដែន ធ្វើការងារគ្រប់គ្រងតំបន់ព្រំដែន ឱ្យបានល្អនិងជំរុញការអភិវឌ្ឍតំបន់ព្រំដែនប្រកបដោយគុណភាពខ្ពស់ ៕
Related posts
-
បេសកជនមជ្ឈិមបូព៌ារបស់លោក Trump នឹងធ្វើដំណើរទៅត្រួតពិនិត្យបទឈប់បាញ់នៅហ្គាហ្សា
បេសកជនមជ្ឈិមបូព៌ារបស់ប្រធានាធិបតី ដូណាល់ ត្រាំ លោក Steve Witkoff បានប្រកាសពីផែនការកាលពីថ្ងៃពុធ ដើម្បីធ្វើដំណើរទៅកាន់តំបន់ត្រួតពិនិត្យអន្តរ... -
លោក ពូ ទីន ៖ ឆ្នាំ២០២៤ សេដ្ឋកិច្ចរុស្ស៊ី ទទួលជោគជ័យខ្លាំងលើគ្រប់វិស័យ
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានកត់សម្គាល់ និងអះអាងថា ឆ្នាំ២០២៤ កន្លងទៅសម្រាប់សេដ្ឋកិច្ចរុស្ស៊ីគឺទទួលបានជោគជ័យយ៉ាងខ្លាំង។ លោក... -
បុណ្យចូលឆ្នាំចិន គុណតម្លៃមិត្តភាពសកល
«បុណ្យចូលឆ្នាំចិន» ដែលមានអាយុកាលជាង៥០០០ឆ្នាំត្រូវបានប្រជាជាតិចិនតែងបានសាទរជារៀងរាល់ឆ្នាំគឺជាស្មារតីរួមរបស់ប្រជាជាតិចិនក្នុងការជួបជុំសមាជិក...