​លោក Zhao Leji បំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការនៅប្រទេសស៊្វីស

តបតាមការអញ្ជើញរបស់លោកស្រី Maja Riniker ប្រធានក្រុមប្រឹក្សាជាតិនៃសភាសហព័ន្ធស្វីសនិងលោក Andrea Caroni ប្រធានព្រឹទ្ធសភាសហព័ន្ធស៊្វីស លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានទៅបំពេញទស្សនកិច្ចមត្តិភាពជាផ្លូវការនៅប្រទេសស៊្វីសចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣១ ខែកក្កដា ។

ថ្លែងក្នុងកិច្ចជំនួប លោក Zhao Leji បានបញ្ជាក់ថា ចិននិងស៊្វីសគឺជាកម្លាំងសំខាន់ដែលស្រឡាញ់សន្តិភាពនិងផ្តួចផ្តើមពីពហុភាគីនិយម រំពឹងថា ភាគីទាំងពីរចិននិងស៊្វីសនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី រួមគ្នាប្រឆាំងនឹងឯកតោភាគីនិយមនិងគាំពារនិយម រួមគ្នាគាំពារច្បាប់ពាណិជ្ជកម្មអន្តរជាតិនិងសណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោក ដើម្បីជំរុញឱ្យអភិបាលកិច្ចសកលឆ្ពោះទៅរកទិសដៅកាន់តែយុត្តិធម៌និងមានសមធម៌បន្ថែមទៀត ៕

Written by 

Related posts

Leave a Comment