ក្រសួងព័ត៌មានណែនាំក្រើនរំលឹកអ្នកសារព័ត៌មាន និងអ្នកលេងបណ្តា​ញសង្គមបញ្ឈប់ការផ្សព្វផ្សាយរូបភាពទាក់ទងសមរភូមិមុខ បង្ហាញទីតាំងលេណដ្ឋានកងទ័ព សព្វាវុធ យោធោប្បករណ៍ ការសម្ងាត់របស់កងទ័ព

លើបណ្តាញសង្គម ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបង្ហោះសារដែលមានខ្លឹមសារទាំងស្រុងថា៖ នៅក្នុងកាលៈទេសៈ ដែលព្រះរាជាណាចក្រកម្ពុជា កំពុងរួមគ្នាជាធ្លុងមួយក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ក្នុងបុព្វហេតុការពារអធិប តេយ្យនិងបូរណភាពទឹកដី ប្រឆាំងនឹងសកម្មភាពឈ្លានពានប្រដាប់អាវុធដោយកងទ័ពថៃ និងបច្ចុប្បន្នបាន និងកំពុងអនុវត្តបទឈប់បាញ់ជាបន្ទាន់និងគ្មានលក្ខខណ្ឌដើម្បីស្តារឡើងវិញនូវប្រក្រតីភាព, ក្រសួងព័ត៌មាន បានសង្កេតឃើញថា​ អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងមួយចំនួន បានធ្វើការផ្សព្វ ផ្សាយរូបភាពពីសមរភូមិជួរមុខ ដោយបានបង្ហាញទីតាំងលេណដ្ឋានកងទ័ព សព្វាវុធ យោធោប្បករណ៍ ការសម្ងាត់របស់កងទ័ព និងយុទ្ធសាស្ត្រប្រយុទ្ធ ដែលអាចធ្វើឱ្យអន្តរាយដល់សន្តិសុខជាតិ អាយុជីវិតរបស់យុទ្ធជន និងការបំពេញបេសកកម្មក្នុងបុព្វហេតុការពារជាតិ បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងស្ថានភាពដ៏គ្រោះថ្នាក់នេះ ក្រសួងព័ត៌មានសូមណែនាំដល់អ្នកសារព័ត៌មាន អ្នកធ្វើសកម្មភាពក្នុងវិស័យ​ព័ត៌មាននិងសោតទស្សន៍ និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទាំងអស់ដូចតទៅ៖

Written by 

Related posts

Leave a Comment