ពីថ្ងៃទី២៩ដល់ថ្ងៃទី៣១ខែកក្កដាឆ្នាំ២០២៥សន្និបាតប្រធានសភាពិភពលោកលើកទី៦បានបើកធ្វើឡើងនៅវិមានPalace of Nationsក្រុងហ្សឺណែវ។
លោកZhao Lejiប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានអញ្ជើញចូលរួមព្រមទាំងថ្លែងសុន្ទរកថាក្រោមចំណងជើងថា«គាំទ្រពហុភាគីនិយមរួមគ្នាកសាងផ្ទះដ៏ល្អបវរ»។
លោកបានថ្លែងថាពេលបច្ចុប្បន្ននេះបុព្វហេតុសន្តិភាពនិងវឌ្ឍនភាពនៃមនុស្សជាតិបាននិងកំពុងប្រឈមនឹងការសាកល្បងយ៉ាងធ្ងន់ធ្ងរស្ថាប័ននីតិប្បញ្ញត្តិមានភារកិច្ចដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញការបង្កើតទំនាក់ទំនងអន្តរជាតិបែបថ្មី។
យើងគួរធ្វើជាអ្នករក្សាការពារសន្តិភាពនិងភាពសុខសាន្តត្រាណនៃពិភពលោកគោរពនូវមាគ៌ាអភិវឌ្ឍន៍ដែលជ្រើសរើសដោយម្ចាស់ការនៃប្រជាជនប្រទេសនានាធ្វើជាអ្នកជំរុញវឌ្ឍនភាពនិងវិបុលភាពសកលធ្វើជាអ្នកផ្តួចផ្តើមគំនិតរួមនូវការផ្លាស់ប្តូរនិងរៀនសូត្រទៅវិញទៅមកពីអរិយធម៌ធ្វើជាអ្នកជំរុញសច្ចយុត្តិធម៌អន្តរជាតិ។
សូមជម្រាបថាសន្និបាតប្រធានសភាពិភពលោកនឹងរៀបចំឡើងរៀងរាល់៥ឆ្នាំម្តង។ថ្នាក់ដឹកនាំសភានៃប្រទេសចំនួន១២០បានចូលរួមសន្និបាតលើកនេះ៕
