មនុស្សសរុបចំនួន ១០,៣៩៥ នាក់ មកពី ២,២៩៨ គ្រួសារ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពបណ្តោះអាសន្នចំនួន ២៤ ទីតាំង ដោយសារទឹកជំនន់វាយប្រហារក្នុងទីប្រជុំជន Hpa-an នៃទីក្រុង Kayin ភាគខាងត្បូងប្រទេសមីយ៉ាន់ម៉ា។

របាយការណ៍ពីទូរទស្សន៍ក្នុងស្រុក បានរាយការណ៍ថា ការជម្លៀសនេះធ្វើឡើងដោយសមាជិកនៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ អ្នកពន្លត់អគ្គីភ័យ សមាគមកាកបាទក្រហមមីយ៉ាន់ម៉ា និងអង្គការសហគមន៍ កាលពីថ្ងៃពុធ ខណៈដែលទឹកទន្លេ Thanlwin ឡើងលើសពីកម្រិតគ្រោះថ្នាក់ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង។
យោងតាមនាយកដ្ឋានឧតុនិយម និងជលសាស្ត្រ នៅថ្ងៃព្រហស្បតិ៍នេះ បញ្ជាក់ថា ទឹកទន្លេនៅតាមតំបន់រងគ្រោះ បានហក់ឡើងដល់កម្ពស់ប្រហែល ៦ ម៉ែត្រ លើសពីកម្រិតគ្រោះថ្នាក់ ហើយត្រូវគេរំពឹងថា នឹងបន្តហក់ឡើងក្នុងកម្រិតហានិភ័យថែមទៀត៕

ដោយ៖ ពេជ្រ