រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន ត្រូវតែចេញមុខទទួលខុសត្រូវចំពោះការធ្វើឲ្យខូចខាតកម្មវិធីនុយក្លេអ៊ែរ ក្រោយការវាយប្រហាររបស់សហរដ្ឋអាមេរិក។

លោក Araghchi បានលើកឡើង នៅក្នុងបទសម្ភាសន៍មួយថា អាមេរិក ត្រូវតែពន្យល់ពីមូលហេតុដែលឈានដល់ការវាយប្រហារកន្លងមកនេះ និងចេញថ្លៃខូចខាតតាមទំហំជាក់ស្ដែង។
លោក ក៏បានកត់សម្គាល់ថា លទ្ធភាពនៃកិច្ចចរចាបន្តគឺនៅតែមាន ប៉ុន្តែទីក្រុងតេអេរ៉ង់ មិនទុកចិត្តសហរដ្ឋអាមេរិក ទៀតទេ ដោយបន្ថែមថា រដ្ឋមួយចំនួនផ្ដល់យោបល់ថាមិនគួរខ្ជះខ្ជាយពេលវេលាជាមួយអ្វីដែលឥតប្រយោជន៍នោះទេ។
គួរបញ្ជាក់ថា ប៉ុន្មានសប្ដាហ៍មុននេះ អាមេរិក បានបើកការវាយប្រហារដ៏ភ្ញាក់ផ្អើលមួយលើអ៊ីរ៉ង់ អំឡុងពេលរដ្ឋនេះ កំពុងមានជម្លោះជាមួយអ៊ីស្រាអែល ក្រោមហេតុផលថាឲ្យក្រុងតេហេរ៉ង់ បញ្ឈប់ការផលិតអាវុធនុយក្លេអ៊ែរ៕

ដោយ៖ ពេជ្រ