ក្លិប Chicago Fire កំពុងពិភាក្សាលើការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលមួយដើម្បីនាំយកខ្សែប្រយុទ្ធប្រេស៊ីល Neymar ទៅកាន់ក្របខណ្ឌ Major League Soccer លីគកំពូលសហរដ្ឋអាមេរិក។
កីឡាករវ័យ ៣២ ឆ្នាំរូបនេះនឹងផុតកុងត្រាជាមួយ Al-Hilal នារដូវក្តៅខាងមុខនេះ បន្ទាប់ពីបង្ហាញខ្លួនបានត្រឹម ៧ ប្រកួត និង ១ គ្រាប់ ក្នុងរយៈពេល ២ ឆ្នាំនៅក្រកខណ្ឌ Saudi Pro League ដោយសារបញ្ហារបួសញ៉ាំញ៉ី។
តាមការចុះផ្សាយរបស់សារព័ត៌មានជាច្រើនថា Chicago Fire កំពុងដំណើរការចរចាជាមួយនឹងអ្នកតំណាងរបស់ក្លិប Al-Hilal និង Neymar ប៉ុន្តែប្រភពបានប្រាប់ BBC Sport ថាការផ្ទេរនេះគឺមិនទាន់អាចទៅរួចនោះទេ ហើយនៅតែមានភាពស្មុគស្មាញ។ Neymar នឹងមិនត្រូវបានចុះឈ្មោះក្នុងលេងជើងទី២នៃរដូវកាលនេះសម្រាប់ក្លិប Al-Hilal ឡើយ ហើយឥឡូវនេះវាអាស្រ័យលើកីឡាករក្នុងការសម្រេចចិត្តលើកន្លែងដែលគេចង់លេង។
សូមជម្រាបថា ទីផ្សារដោះដូរកីឡាករនៅក្របខណ្ឌ MLS នឹងបើកជាផ្លូវការពីថ្ងៃទី ៣១ ខែមករា រហូតដល់ថ្ងៃទី ២៣ ខែមេសា៕