សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អំពាវនាវដល់ដៃគូអន្តរជាតិ ជួយពិនិត្យតាមដាន ការអនុវត្តបទឈប់បាញ់រវាង កម្ពុជា-ថៃ ដើម្បីឈានទៅរកការបញ្ចប់ជម្លោះទាំងស្រុង                                                     

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានអំពាវនាវដល់ដៃគូអន្តរជាតិ ជួយតាមដានចំពោះការអនុវត្តបទឈប់បាញ់រវាង កម្ពុជា-ថៃ ដើម្បីធានាឱ្យបានថា ភាគីទាំង សងខាង គោរពបទឈប់បាញ់នេះ ដើម្បីឈានទៅរកការបញ្ចប់ជម្លោះទាំងស្រុងឱ្យ ខាងតែបាន។

ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងសន្និសីទប្រធានសភាពិភពលោក លើកទី៦ កិច្ចពិភាក្សាទូទៅក្រោមមូលបទ៖ ពិភពលោកក្នុងភាពចលាចល៖ កិច្ចសហប្រតិបត្តិការសភា និងពហុភាគីនិយម ដើម្បីសន្តិភាព យុត្តិធម៌ និងវិបុលភាពសម្រាប់ទាំងអស់គ្នា-ទីក្រុងហ្សឺណែវ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានបញ្ជាក់យ៉ាងដូច្នេះថា  “ខ្ញុំសូមអំពាវនាវដល់មិត្តភក្តិ និងដៃគូអន្តរជាតិទាំងអស់ សូមជួយតាមដាន ដោយយក ចិត្តទុកដាក់ ចំពោះការអនុវត្តបទឈប់បាញ់នេះ ដើម្បីធានាឱ្យបានថា ភាគីទាំង សងខាង គោរពបទឈប់បាញ់នេះ ដើម្បីឈានទៅរកការបញ្ចប់ជម្លោះទាំងស្រុងឱ្យ ខាងតែបាន”។

សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា ដើម្បីទប់ស្កាត់ការរំលោភបំពានលើបទឈប់បាញ់នេះ យើងចាំបាច់ត្រូវដាក់ពង្រាយ ជាបន្ទាន់ នូវក្រុមអ្នកសង្កេតការណ៍ និងក្រុមអធិការ កិច្ចអន្តរជាតិ។ យើងសូមអំពាវនាវឱ្យដាក់ទណ្ឌកម្ម លើអ្នកដែលរំលោភបំពានបទឈប់បាញ់នេះ។ ក្នុងន័យនេះ ភាពត្រឹមត្រូវ និងយុត្តិធម៌ ជាគោលការណ៍គ្រឹះដ៏ចាំបាច់បំផុត។

ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី សូមអបអរសាទរ ចំពោះបទឈប់បាញ់ ដែលបានសម្របសម្រួលដោយប្រទេស ម៉ាឡេស៊ី នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ជូនចំពោះ លោក អាន់វ៉ា អ៊ីប្រាហ៊ឹម (Anwar Ibrahim) នាយករដ្ឋមន្ត្រីនៃប្រទេស ម៉ាឡេស៊ី ចំពោះភាពដឹកនាំ និងធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចាបទឈប់បាញ់នេះ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក៏សូមថ្លែងអំណរគុណអស់ពីដួងចិត្ត ចំពោះលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ដែលបានសហការរៀបចំកិច្ចប្រជុំនេះឡើង ដោយមាន ការចូលរួមយ៉ាងសកម្មពីសាធារណរដ្ឋប្រជាមានិតចិន។

បន្ថែមពីនោះទៀត សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក៏សូមសំដែងអំណរ គុណយ៉ាងជ្រាលជ្រៅ ជូនចំពោះមិត្តភក្តិអន្តរជាតិទាំងអស់ ដែលបានគាំទ្រដល់បទ ឈប់បាញ់នេះ ដែលបានជួយសង្គ្រោះអាយុជីវិត និងជីវភាពរស់នៅរបស់ប្រជាជននៃ ប្រទេសទាំងពីរ៕ ប្រភពពីផេកផ្លូវការ CPP

Written by 

Related posts

Leave a Comment