ក្រុមជម្រើសជាតិវៀតណាមក្រោមអាយុ២៣ឆ្នាំ បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ ASEAN U23 CHAMPIONSHIP 2025 ជាផ្លូវការ ក្រោយយកឈ្នះលើក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី ដោយលទ្ធផល ១-០ នៅវគ្គផ្ដាច់ព្រ័ត្រ កាលពីយប់មិញ។ នេះជាការឈ្នះ៣លើកជាប់ៗគ្នាដ៏អស្ចារ្យសម្រាប់ក្រុមជម្រើសជាតិវៀតណាមនៅក្នុងការប្រកួតនេះ។ ចំណែកលេខ៣ បានទៅលើថៃ ក្រោយឈ្នះហ្វីលីពីន ៣-១៕
