កម្លាំងអង្គភាពCMAC ត្រៀមធ្វើការពង្រាយកម្លាំងជំនាញ​ ដើម្បីដំណើរការស្រាវជ្រាវ និងដាក់ស្លាកសញ្ញាកំណត់តំបន់រងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោម​ គ្រាប់មិនទាន់ផ្ទុះ និងដំណើរការបោសសម្អាតជូនប្រជាពលរដ្ឋ

អគ្គនាយក CMAC លោក ហេង រតនាបានឲ្យដឹងនៅថ្ងៃទី២៩​ ខែកក្ដដា​ ឆ្នាំ២០២៥ នេះថា​ គ្រាន់តែស្ងប់ស្ងាត់គ្រាប់កាំភ្លើងបន្តិច ប្រជាពលរដ្ឋបានទំនាក់ទំនងមករកអង្គភាព CMACជួយបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ​ក្នុងការប្រយុទ្ធគ្នារវាងទាហានសៀម និងកងកម្លាំងកម្ពុជា។

លោកថា នៅពេលណាសភាពការណ៍នៃសង្គ្រាមបានបញ្ឈប់កម្លាំងអង្គភាពCMAC ត្រៀមធ្វើការពង្រាយកម្លាំងជំនាញ​ ដើម្បីដំណើរការស្រាវជ្រាវ និងដាក់ស្លាកសញ្ញាកំណត់តំបន់រងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោម​ គ្រាប់មិនទាន់ផ្ទុះ និងដំណើរការបោសសម្អាតជូនប្រជាពលរដ្ឋ​ ក្រុមហ៊ុន​ និងអាជ្ញាធរមូលដ្ឋាន​ ស្របតាមតម្រូវការជាក់ស្តែងជាអាទិភាព។

លោកថា ក្នុងសភាពការណ៍ចំពោះមុខ ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់មេត្តាធ្វើការទំនាក់ទំនងមកមន្ត្រីជំនាញ អង្គភាពស៊ីម៉ាក់ដោយផ្ទាល់​ ដែលប្រចាំការ២៤ម៉ោងលើ២៤ម៉ោងនៅទិសខេត្តប្រាសាទព្រះវិហារ និងខេត្តឧត្តរមានជ័យ​ តាមរយៈលេខទូរស័ព្ទ៖​
-​ ឧត្តមសេនីយ៍ត្រី​ អ៊ាន​ សុធា​៖​ 097 222 2735​ សម្រាប់ទិសខេត្តប្រាសាទព្រះវិហារ។
-​ ឧត្តមសេនីយ៍ត្រី​ នេត​ រដ្ឋា​៖​ 097 200 1141​ សម្រាប់ទិសខេត្តឧត្តរមានជ័យ
សម្រាប់ជំនួយបន្ថែមផ្សេងៗ​ សូមទាក់ទងឧត្តមសេនីយ៍ត្រី​ កែវ​ សារ៉ាត់​ 097 200 1406″៕

Written by 

Related posts

Leave a Comment