អ្នកនាំពាក្យក្រសួងការពារជាតិបានឲ្យដឹងថា ” ដើម្បីបង្ហាញឆន្ទៈពីភាពម៉ឺងម៉ាត់របស់កម្ពុជា, ថ្នាក់ដឹកនាំរបស់ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយថ្នាក់ដឹកនាំអង្គទូត និងអនុព័ន្ធយោធា នឹងរៀបចំដំណើរមួយឆ្ពោះទៅកាន់ព្រំដែន នៅថ្ងៃទី៣០ ខែកក្កដា ស្អែកនេះ ដើម្បីទៅពិនិត្យមើលទីតាំង និងសភាពការណ៍ជាក់ស្តែង លើបញ្ហាព្រំដែនកម្ពុជា-ថៃ។ អនុព័ន្ធយោធានៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងពីបណ្តាប្រទេសមហាអំណាចមួយចំនួន បានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំង និងបានគាំទ្រនូវឆន្ទៈច្បាស់លាស់របស់កម្ពុជាក្នុងការរៀបចំនេះ៕
