ផ្លូវការ៖ Neymar ​បញ្ចប់​កុងត្រា​ជាមួយ Al-Hilal រួចរាល់ហើយ

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC បានឲ្យដឹងថា Neymar បានបញ្ចប់កុងត្រាជាមួយក្រុម Al-Hilal របស់ Saudi Pro League ​រួចរាលហើយដោយការយល់ព្រមគ្នាទៅវិញទៅមក។

​ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលវ័យ ៣២ ឆ្នាំរូបនេះបានចូលរួមក្នុងតម្លៃ ៩០លានអឺរ៉ូ (៧៧.៦ លានផោន) ក្នុងខែសីហា ឆ្នាំ ២០២៣ ប៉ុន្តែបានលេងឱ្យក្លឹបបានតែ ៧ប្រកួតប៉ុណ្ណោះបន្ទាប់ពីរងរបួស។

​Neymar ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំង ​ជាមួយនឹងការវិលត្រឡប់ទៅកាន់អតីតក្លឹប Santos ក្នុងប្រទេសប្រេស៊ីល។

Al-Hilal បាននិយាយថា “ក្លឹបសូមថ្លែងអំណរគុណ និង​អរគុណចំពោះ Neymar សម្រាប់អ្វីដែលគាត់បានផ្តល់ឱ្យពេញមួយអាជីពរបស់គាត់នៅ Al-Hilal ហើយសូមជូនពរឱ្យ​រូបគេទទួលបានជោគជ័យក្នុងអាជីព​” ៕

Written by 

Related posts

Leave a Comment