សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានឈានដល់ក្របខ័ណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដោយបញ្ចប់ការប្រឈមមុខដាក់គ្នារយៈពេលជាច្រើនខែរវាងដៃគូសេដ្ឋកិច្ចដ៏ធំបំផុតរបស់ពិភពលោកទាំង ២ ។

បន្ទាប់ពីការចរចាររវាងលោកប្រធានាធិបតី ដូណាល់ ត្រាំ និងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula Von der Leyen ក្នុងប្រទេសស្កុតឡេន ភាគីទាំង ២ បានយល់ព្រមសម្រាប់ពន្ធអាមេរិកលើទំនិញ EU ទាំងអស់ចំនួន ១៥ ភាគរយ។
ទោះជាយ៉ាងណា លោក ត្រាំ បានបញ្ជាក់ថា ប្លុកនេះ នឹងមានការលើកលែងពន្ធសូន្យភាគរយលើផលិតផលមួយចំនួន ផងដែរ។
ទន្ទឹមនោះ លោកស្រី Von der Leyen ក៏បានសាទរចំពោះកិច្ចព្រមព្រៀងនេះផងដែរ ដោយនិយាយថា នឹងនាំមកនូវស្ថិរភាពសម្រាប់សម្ព័ន្ធមិត្តទាំង ២ ដែលរួមគ្នាមានចំនួនជិតមួយភាគបីនៃពាណិជ្ជកម្មពិភពលោក។
គួរបញ្ជាក់ថា ត្រាំ បានប្រើប្រាស់ពន្ធលើដៃគូពាណិជ្ជកម្មសំខាន់ៗរបស់សហរដ្ឋអាមេរិកក្នុងគោលបំណងដើម្បីរៀបចំឡើងវិញនូវសេដ្ឋកិច្ចពិភពលោក និងកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់អាមេរិក៕

ដោយ៖ ពេជ្រ